Slide 1
Slide 2
Slide 4
COVID-19 Economic Impact Study
០៨ មិថុនា ២០២០
វាប្រហែលជាមួយរយៈពេលហើយដែលយើងបានធ្វើការផ្តល់នូវព័ត៌មានជូនដល់អ្នកទាំងអស់គ្នា។ ក៏ប៉ុន្តែពេលយើងបានត្រឡប់មកវិញដោយនាំមកជាមួយនូវ ទិន្នន័យសំខាន់របស់ការងារមួយដែលយកបាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់រយៈពេលប៉ុន្មានខែកន្លងមកនេះ។ ដោយមើលឃើញអំពីផលប៉ះពាល់នៃវីរុសកូវីដ - ១៩ នៅជុំវិញពិភពលោក ក្រុមហ៊ុនអង្គរស្រាវជ្រាវបានចាប់ ផ្តើមការស្ទង់មតិនៅក្នុងខែមីនាដោយការប្រើប្រាស់មូលនិធិផ្ទាល់ខ្លួន ដើម្បីពិនិត្យមើលថាតើបញ្ហានេះបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងដូចម្តេច។នៅក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយ អង្គការវេទិកាអនាគត និងដោយមានការគាំទ្រពីមូលនិធិអាស៊ី ក្រុមហ៊ុនអង្គរស្រាវជ្រាវបាននឹងកំពុងធ្វើការស្ទង់មតិថ្មីមួយ ដើម្បីបង្ហាញពីផលប៉ះពាល់ សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជាដោយសារ វីរុសកូវីដ - ១៩ ក្នុងនោះរួមមានកសិករ អ្នកធ្វើការទទួលបានប្រាក់ឈ្នួល និងសហគ្រាសគ្រួសារខ្នាតតូច ដែលត្រូវបានគេរំពឹងថានឹងជួបផលលំបាកធ្ងន់ធ្ងរក្នុងការការពារនិងប្រយុទ្ធជាមួយនឹងការរាតត្បាតរបស់វីរុសកូវីដ-១៩ នៅក្នុងរយៈពេលពីរបីខែខាងមុខនេះ។ ជាមួយនឹងលិខិតគាំទ្ររបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារដោយសារវីរុសកូវីដ-១៩ របស់ក្រុមហ៊ុនអង្គរស្រាវជ្រាវ ត្រូវបានបញ្ចប់ការសម្ភាសរួចរាល់ជាមួយប្រជាជនចំនួន ១០១៨គ្រួសារ នៅក្នុងភូមិគោលដៅចំនួន៥០ភូមិ ក្នុងការប្រមូលទិន្នន័យទៅលើការរាតត្បាតជាសកលនៃវីរុសកូវីដ - ១៩ ដែលជាជម្ងឺរាតត្បាតមួយ ដែលបានបង្កអោយមានវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ ។ សូមតាមដានទំព័របន្ទាប់ នឹងបង្ហាញអោយលោកអ្នកឃើញអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅសប្តាហ៍បន្ទាប់។


ព័ត៏មាន និង ព្រឹត្តិការណ៏ថ្មីៗ

០៨ មិថុនា ២០២០
វាប្រហែលជាមួយរយៈពេលហើយដែលយើងបានធ្វើការផ្តល់នូវព័ត៌មានជូនដល់អ្នកទាំងអស់គ្នា។ ក៏ប៉ុន្តែ...

 អង្គរស្រាវជ្រាវ និងផ្តល់ប្រឹក្សាបានបង្កើតឡើងឆ្នាំ២០១៣។ ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា​...

អង្គរស្រាវជ្រាវ និងផ្តល់ប្រឹក្សាបានបង្កើតឡើងឆ្នាំ២០១៣។ ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅ​...

 ...

 ...